ផ្ញើសារ ចូលប្រអប់សារ ស្នងការខេត្តកណ្តាល សង្ស័យ ព្រះចៅអធិការ វត្តព្រែកទន្លាប់ លក់ដើមចាន់គីរី ក្នុងវត្ត និង សាលារៀន

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុក ដែលសុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារ ចូលក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារ៖ ជំរាបសួររំខានអោយលោកពូជួយតិច សុំអោយកំលាំង ចុះមកមើលតិចមក ចៅអធិការ វត្តព្រែកទន្លាប់ លក់ដើមចាន់គីរី ក្នុងវត្ត និងសាលារៀនព្រែកទន្លាបអស់ហើយ ហើយបានម្លប់ឯណាអោយក្មេងៗសិស្សសាលាជ្រក។

ក្រោយពីទទួលបានព័ត៌មាននេះបានភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

លោកវរសេនីយឯកអាំ ធូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកលើកដែកបានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលព្រែកទន្លាប់ដឹកនាំកម្លាំង ចុះទៅស្រាវជ្រាវដល់ទីតាំងវត្តព្រែកទន្លាប់ ៖ ជាលទ្ធផល៖ នៅសៅរ៍៧កើត ខែចេត្រឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លោកអនុសេនីយ៍ទោ លុច ពន្លក នាយប៉ុស្តិ៍ព្រែកទន្លាប់ដឹកនាំកម្លាំបប៉ុស្តិ៍ករបាល និងអាជ្ញាធរភូមិព្រែកបាក់ចុះទៅពិនិត្យនិងសាកសួរបំភ្លឺពីព្រះចៅអធិការវត្ព្រែកទន្លាប់និងគណៈកម្មការវត្តនៅទិតាំងវត្តព្រែកទន្លាប់លោក គ្រូព្រះចៅអធិការវត្តព្រះនាម ហ៊ត ផានិត និងលោកនឹម ធារ៉ា គណៈកម្មការវត្តបានបំភ្លឹថា ៖ លោកបាន ជួលឡានស្ទូច អោយមកកាប់មែកដើមអំពិលបារាំង (ហៅដើមចាន់គិរី) ដែលមានមែកពុក ពីព្រោះខ្លាចបាក់ធ្លាក់មកលើផ្ទះប្រជាពលរដ្ឋដែលនៅជាប់របងវត្ត.អាស្រមលោកតា.របងវត្តនិងផ្លូវជាតិ ហើយការកាប់មែកឈើខាងលើនេះមិនមានការលក់ដូរ និងកាប់ដើមឈើនោះទេគឺក្រាន់តែកាប់មែកពុកចេញទេ និងបានសុំការអនុញ្ញាតិ និងឯកភាពពីអាជ្ញាធរភូមិ.ឃុំត្រឹមត្រូវ។

អាស្រ័យហេតុនេះ សូមសាធារណៈជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប និងមានការសង្ស័យថា លោកលក់ ដើមចាន់គីរី អីជាពិសេស បងប្អូនប្រជាពលរដ្ឋ នៅក្នុឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

អត្ថបទដែលជាប់ទាក់ទង
Open

Close