លោក អុី សុខឡេង អាណិតក្មេង ទើប៦ឆ្នាំសោះ ឆ្លងកូវីដ១៩!

លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ ៖ នាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្មេងប្រុសអាយុ ៦ឆ្នាំ មានវិជ្ជមានកូវីដ-១៩ ឆ្លងពីម្តាយ នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក អុី សុខឡេង លើកឡើងថា ៖ បើក្មេងប្រុសម្នាក់នេះ ជាកូនលោក-អ្នក តើលោក-អ្នកមានអារម្មណ៍បែបណា? ក្នុងកាលៈទេសៈនេះ សុភមង្គលក្នុងគ្រួសារលោក-អ្នក អាស្រ័យទៅលើទង្វើ និងឥរិយាបទលោក-អ្នក។

លោក អុី សុខឡេង សង្កត់ធ្ងន់ថា៖ បើមិនចង់នាំទុក្ខដល់គ្រួសារ និងសង្គមជាតិ ត្រូវអនុវត្តឲ្យបានមុឺងម៉ាត់វិធានការ ៣ការពារ ( ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច ១.៥ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់ ) និង ៣កុំ ( កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា ) ពិសេសកុំផ្គើន កុំបំពាន និងកុំមើលស្រាល ព្រោះថាប្រជាពលរដ្ឋកម្ពុជា បានស្លាប់ចំនួន ០៣នាក់ហើយ ដោយសារកូវីដ-១៩។

លោកអភិបាលក្រុងព្រះសីហនុ ជូនពរក្មួយ ឆាប់ជាសះស្បើយពីជម្ងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង
Open

Close