ភ្នំពេញ៖ កាលពីថ្ងៃទី១៨ មីនា ២០២១ ម៉ោង០៧ និង៥៧នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាតដោយអចេតនា (បើករថយន្តថយក្រោយបុកជនរងគ្រោះស្លាប់) នៅចំណុចមុខឃ្លាំងលក់អេចាយគ្រឿងសំណង់ក្នុងដីឡូតិ៍គ្មានលេខ ផ្លូវ១០១៩ ក្រុម៣ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បង្កដោយជនសង្ស័យ ឈ្មោះ អឿន ពិសិដ្ឋ (ហៅសិត) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) បានឡើងបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់៣តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-4883 ថយក្រោយបុក ជនរងគ្រោះឈ្មោះ ពៅ ឡេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែងចល័ត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ស្លាប់នៅកន្លែងកើតហេតុ ។
សម្ភារៈបន្សល់ទុក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់៣តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-4883 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។