លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារខេស៊ី បង្ហាញទសនៈផ្ទាល់ខ្លួនគណនីហ្វេសប៊ុក នាល្ងាចថ្ងៃទី ១៨ មីនា ២០២១នេះ ថា ៖ ការណែនាំមនុស្ស មិនមែនទាល់តែវ៉ៃ ទាល់តែជេរ បានមានប្រសិទ្ធភាពទេ។
លោក ឃិត ឈឿន បន្ថែមថា ការធ្វើជាគំរូល្អ ណែនាំដោយសម្តីទន់ភ្លន់ មានវិធីសាស្រ្តត្រឹមត្រូវ ត្រូវបានជ្រើសរើសប្រើក្នុងសង្គមជឿនលឿនជាច្រើន។ ប្តីវ៉ៃប្រពន្ធ ព្រះសង្ឃធ្វើទារុណកម្ម សិស្សគុណដូចអ្នកទោស គ្រហស្ថជេរប្រមាថព្រះសង្ឃស្រេចតែចិត្ត…។
អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារខេស៊ី សង្កត់ធ្ងន់ថា អ្នកជេរប្រមាថក៏គួរ ទទួលទោសទៅតាមច្បាប់ផងដែរ។ អ្នកដែលចេញមករិះគន់ ចរិតកោងកាចដដែល។ ពិតជាមិនយល់ ពីសង្គមដែលចូលចិត្តអំពើហិង្សារមួយនេះ។ គំនិតមានតែអញ អសីលធម៌ ត្រូវបានឆ្លងរីករាលដាលពេញសង្គម។Comment ភាគច្រើនចេះតែជេរគ្នាទាំងមិនចេះពិចារណាខុសត្រូវ។
សេចក្តីគោរពស្រឡាញ់ នាំមកនូវ សុខសន្តិភាព។