ភ្នំពេញ៖ កាលពីថ្ងៃទី១៧ មីនា ២០២១វេលាម៉ោង១៨ និង១០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា (ធាក់ផ្តួលយកម៉ូតូ) នៅចំណុចទល់មុខក្រសួងសាធារណៈការ ផ្លូវ៥៩៨ ភូមិខ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ កាលថ្ងៃទី១០-០៣-២០២១ ម៉ោង២៣ និង៤៥នា បង្កដោយជនសង្ស័យ ៧នាក់(គេចខ្លួន ៥នាក់៖១-ឈ្មោះចិន , ឈ្មោះសី និង០៣នាក់ទៀតមិនស្កាល់ឈ្មោះ) មធ្យោបាយម៉ូតូ ៣គ្រឿង ។
ជនសង្ស័យ២នាក់រួមមាន៖
១-ឈ្មោះ ស៊ុំ ប៊ឺត (ហៅប៊ឺត) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ២០៤ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
២-ឈ្មោះ សំ សំណាង (ហៅណាង) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងបក្ខពួក ៥នាក់ទៀតគេចខ្លួន បានប្រើអំពើហឹង្សាធាក់ផ្តួលម៉ូតូជនរងគ្រោះឲ្យដួលរួចលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IO-5060 របស់ជនរងគ្រោះឈ្មោះ ឃុត លិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកឬវ ខណ្ឌឬស្សីកែវ។
សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HZ-4834 របស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។