ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានឧបត្ថម្ភ ម៉ាស មី និងថវិកា មួយចំនួន ដល់រដ្ឋបាលឃុំក្រោលគោ ស្រុកស្វាយជ្រំ ដើម្បីចូលរួមអនុវត្តការទប់ស្កាត់ការឆ្លងជំងឺ កួវីដ១៩

ស្វាយរៀង៖ ដើម្បីចូលរួមនិងការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ លោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ រួមដំណើរជាមួយមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តបាននាំយកម៉ាសការពារចំនួន ២០ប្រអប់, មីចំនួន ២0កេះ, ថវិកា ៣សែនរៀល ផ្តល់ជូនរដ្ឋបាលឃុំក្រោលគោ ស្រុកស្វាយជ្រំ ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងចុះពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីសក័ ដែលស្ថិតនៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងវិធានការរបស់ក្រសួងសុខាភិបាលសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ក្នុងទិសដៅចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មន្ទីរព័ត៌មានខេត្ត បានជួយឧបត្ថម្ភជាម៉ាស មី និងថវិកាមួយចំនួន ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមកចូលមណ្ឌលធ្វើចត្តាឡីស័កឃុំក្រោគោ ក្នុងការពិនិត្យសុខភាពនិងធ្វើតេស្តរកមេរោគកូវីត១៩។

លោក កែវ ច័ន្ទលី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ។

លោកភោគវណ្ណថន ប្រធានក្រុមប្រឹក្សាឃុំក្រោលគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ ដែលបានជួយឧបត្ថម្ភ ដល់រដ្ឋបាលឃុំសម្រាប់ចាត់ចែងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងមណ្ឌលចត្តាឡីស័កឃុំក្រោលគោរ ស្រុកស្វាយជ្រំផងដែរ៕ ដោយ:ខ្លាខ្មៅ

អត្ថបទដែលជាប់ទាក់ទង
Open

Close