ខេត្តកំពង់ធំ ៖បុរសវ័យចំណាស់ម្នាក់ បើករថយន្ត ម៉ាក កូរ៉ូឡា ក្នុងល្បឿនលឿន ទំនងខ្លាច សម្ថកិច្ចពន្ធដាចាប់ផាកពិន័យ រ៉េចង្កូតទៅបុកមន្រ្តីអាវុធហត្ថស្រុកតាំងគោកម្នាក់ ដែលឈរនៅចិញ្ចើមថ្នល់ ខាងលិច កំពុងបំពេញបេសកកម្ម ជាមួយមន្រ្តីពន្ធដារ បណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍ -សន្ទុក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៦ និង៤០ នាទីល្ងាច ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ តាមផ្លូវជាតិលេខ០៦ គីឡូម៉ែត្រលេខ ៩៨/៩៩ ចំណុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ រវាង រថយន្តម៉ាកកូរ៉ូណា បុកមន្ត្រីកងរាជអាវុធហត្ថកំពុងចុះបំពេញបេសកកម្ម សហការណ៏ជាមួយកម្លាំងពន្ធដារ ត្រួតពិនិត្យទៅលើមធ្យោបាយដែលមិនបង់ពន្ធ ក្នុងទិសដៅរថយន្តបើកមកពីជើងទៅត្បូង ពេលជនរងគ្រោះឈរនៅលើជាយផ្លូវ (ខាងលិចថ្នល់) បណ្តាលអោយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
សមត្ថកិច្ច អោយដឹងថា រថយន្តខាងលើ ម៉ាកកូរ៉ូណា ពណ៏ ស ពាក់ផ្លាកលេខភ្នំពេញ 2P 3628 បើកបរដោយឈ្មោះ ម៉ៅ វឿន ភេទប្រុស អាយុ៦៥ ឆ្នាំរស់នៅភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (មុខរបរលក់ដូរ) ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកតាំងគោក)។
ជនរងគ្រោះឈ្មោះ សាន់ ថា ភេទប្រុស អាយុ ៤៥ ឆ្នាំរស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ (ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក) ។ ដោយឡែក រថយន្ត១ គ្រឿងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។
មូលហេតុបឋម បង្កមកពីអ្នកបើកបររថយន្តក្នុងល្បឿនលឿន ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។
សាកសពជនរងគ្រោះ ប្រគល់ជូនគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ រឿន សុវណ្ណារ៉ា