ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៧ មីនា ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា មានការណែនាំពីក្រុមគ្រូពេទ្យ ៖ សំខាន់បំផុតទី១ គឺ គ្រឿងស្រវឹង ដែលប៉ះពាល់ខ្លាំងដល់ប្រសិទ្ធភាពវ៉ាក់សាំង (គួរផ្អាកទាំងមុន និងក្រោយចាក់វ៉ាក់សាំង ចន្លោះ ៧ថ្ងៃ ទៅ ១៥ថ្ងៃ ។
ក្រៅពីនេះ ត្រូវតម អាហាររសជាតិហិរ គ្រឿងអាហារសមុទ្រ មិនធ្វើការធ្ងន់ ក្នុងចន្លោះយ៉ាងតិច ៧២ម៉ោង ដោយឡែកចំណុចដែលបានចាក់វ៉ាក់សាំង ក៏ត្រូវរក្សាកុំអោយប៉ះទឹកយ៉ាងតិច ១២ម៉ោង ក្រោយពេលចាក់ ទទួលទានទឹកអោយបានច្រើន និងញាំអាហារដែលផ្ដល់ថាមពល ។