បុគ្គលិក ស៊ិនទ្រីម្នាក់ ផ្ទុក កូវីដ១៩ ខណៈមកលេងផ្ទះបាន១យប់!

ខេត្តតាកែវ៖ យោងតាមគណនី ហ្វេសប៊ុក លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា បុរសឈ្មោះ សន អ៊ុយ អាយុ៣២ឆ្នាំ ភេទប្រុស ធ្វើការនៅក្រុមហ៊ុន ស៊ីនទ្រី ដែលមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ មីនា ឆ្នាំ២០២១ បានធ្វើតេស្ត វិជ្ជមាន កូវីដ១៩ កាលពីថ្ងៃទី១៦ មីនា ២០២១នេះ។

សមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកំដៅឡើងខ្ពស់ ព្រឹកឡើងថ្ងៃ១៤ មីនា ២០២១ បុរស រូបនេះ និងគ្រួសារ (ប្រពន្ធ និងកូនចំនួន២នាក់) ត្រូវបានរដ្ឋបាលស្រុក និងមន្ទីរពេទ្យបង្អែកបាទី បានដឹកយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ។

មកដល់រាត្រីថ្ងៃទី១៦ មីនា ២០២១ នេះ លទ្ធផលសំណាក បុរសម្នាក់នេះ មានវិជ្ជមានកូវីដ ១៩។

បច្ចុប្បន្ន បុរសម្នាក់នេះ កំពុងដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ រីឯ ភរិយា និងកូនរបស់គាត់កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគារ សេវេនដេ ក្នុងខេត្តតាកែវ ដដែល ៕

ដោយ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close