ដាក់ដាវ ជិះម៉ូតូមកជុំគ្នា នៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ត្រូវប៉ូលិស ក្របួចជាប់!

ខេត្តស្ទឹងត្រែង ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងបានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ចំនួន ៣នាក់បន្ថែមទៀតនៅ តាមទីសាធារណ:នៅចំណុចមុខសាលាខេត្តស្ទឹងត្រែង កាលយប់ថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែងក្រុងខេត្តស្ទឹងត្រែង។
ក្នុងការបង្ក្រាបក្មេងទំនើងមួយក្រុមខាងលើនេះ ដឹកនាំដោយ លោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង។

ក្នុងការបង្ក្រាបក្មេងទំនើងដែលសមត្ថកិច្ច ឃាត់ខ្លួននិងបង្ក្រាបក្មេងទំនើង ១ក្រុម មានគ្នា៣នាក់ ដែលជួបជុំនៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។

ក្នុងនោះដកបាន វត្ថុតាង ដាវ១ដើម ម៉ូតូ៣គ្រឿង (ម៉ាក Exter) យកមកអធិដ្ឋានការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ និងបានធ្វើតេស្តរកសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើង

ទី១ ឈ្មោះ អុន សុភារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិ-ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង តេស្តឃើញ វិជ្ជមាន។

ទី២ ឈ្មោះ សឿន ពៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិភក់ ឃុំ-ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តេស្តសារធាតុញៀន វិជ្ជមាន។

ទី៣ ឈ្មោះ សេង សី ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ មិនប្រាកដ មានទីលំនៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង តេស្តសារធាតុញៀន វិជ្ជមាន។

បច្ចុប្បន្នក្មេងទំនើងទាំង0៣នាក់ បានកសាងនិងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

ដោយ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close