នារីសម្អាងការម្នាក់ បង្ហោះហ្វេសប៊ុក ផ្ទាល់ខ្លួនថា បានឆ្លងជំងឺកូវីដ! អាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវ ធ្វើកំណត់ហេតុ និងកិច្ចសន្យាបញ្ឈប់សកម្មភាព!

ខេត្តបាត់ដំបង៖ នាយប់ថ្ងៃទី១៦ មីនា ២០២១ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ករណីម្ចាស់គណនី ហេ្វស ប៊ុ កឈ្មោះ Chen Chen ដែលបានបង្ហោះសារនៅតា មបណ្ដាញសង្គមហ្វេសប៊ុក ថាបានឆ្លងជំងឺកូវីដ នៅក្នុង comment ហើយផ្ដល់ព័ត៌មាន ដោយស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់មក អាជ្ញាធរមូលដ្ឋាន បានស្រាវជ្រាវរក ម្ចាស់គណនី រូបនេះឃើញ និងធ្វើកំណត់ហេតុ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខាងលើ។
ពេលនេះថ្នាក់ដឹកនាំ និងក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ដោយមានការសហការណ៍ពីលោកអភិបាល នៃគណអភិបាលស្រុកបាណន់ បានធ្វើការសាកសួរព័ត៌មានបន្ថែម និងពិនិត្យសុខភាពស្ដ្រី។

យុវតី ខាងលើ មាន ឈ្មោះ រឿន ចាន់ធូ ភេទ ស្រី អាយុ ១៨ឆ្នាំ មុខរបរ អ្នកសម្អាងការ អាសយដ្ឋាននៅភូមិរូង (តំបន់ច្រាំងចោទ) ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ទូរស័ព្ទលេខ ០៩៧ ២៦៨ ៩៤៧៩។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ ស្ដ្រីខាងលើបានទៅតែងការនៅម្ដុំកន្ទួត ឃុំធិបតី ដោយមានអាការៈក្ដៅខ្លួន និងថប់ដង្ហើម នៅម៉ោងប្រហែល៨យប់ យុវតី បានបង្ហោះសារលេងថា ខ្លួនបានកើតជំងឺកូវីដ និងមិនហ៊ានចូលផ្ទះ ហើយបានឆ្លើយឆ្លងគ្នាតាមរយៈ comment ជាមួយពូ ដែលជាអ្នករួមការងារជាមួយគ្នា។

តាមការពិនិត្យសុខភាពជាក់ស្ដែង ស្ដ្រីមិនមានរោគសញ្ញាសង្ស័យទាក់ទងនឹងជំងឺកូវីដ-១៩ ប៉ុន្តែដោយសង្ស័យថា បានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្រុមការងារបានសម្រេចសំណាកវត្ថុវិភាគស្ដ្រីដើម្បីធ្វើតេស្ដបញ្ជាក់ជំងឺកូវីដ-១៩ ហើយសម្រេចឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកបាណន់។

មន្ទីរសុខាភិបាលខេត្តបាត់ដំបង អំពាវនាវដល់ បងប្អូនទាំងអស់ មេត្តាពាក់ម៉ាស់ លាងដៃ អោយបានញឹកញាប់ និង រក្សាគម្លាតសុវត្ថិភាព! សូមអរគុណ !

អត្ថបទដែលជាប់ទាក់ទង
Open

Close