រដ្ឋបាលក្រុងព្រះសីហនុ ៖ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះនៅតាមសាលារៀនរដ្ឋ ដើម្បីមានឈ្មោះទៅចាក់វ៉ាក់សាំង Astrazeneca បង្ការជម្ងឺកូវីដ-១៩!
រដ្ឋបាលក្រុងព្រះសីហនុ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង សូមអញ្ជើញទៅចុះឈ្មោះនៅតាមសាលារៀនរដ្ឋ ដើម្បីមានឈ្មោះទៅចាក់វ៉ាក់សាំង Astrazeneca បង្ការជម្ងឺកូវីដ-១៩ (Covid-19) នៅសាលារៀនតេជោកម្មករ និងដើម្បីបង្ការហានិភ័យនៃការឆ្លងជម្ងឺ Covid-19 ក្នុងមួយទីតាំងចុះឈ្មោះតែ ៥០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ សរុបចំនួន ១៥ទីតាំង ចុះឈ្មោះបាន ៧៥០នាក់ ក្នុងមួយថ្ងៃ នៅតាមទីតាំងដូចខាងក្រោម៖
* សង្កាត់១
– ភូមិ១ នៅសាលាបឋមសិក្សាចំការកៅស៊ូ
– ភូមិ២ វិទ្យាល័យហ៊ុន សែន ឃ្លាំងលើ
– ភូមិ៣ នៅសាលាបឋមសិក្សាសាគូរ៉ា
* សង្កាត់២
– ភូមិ១ នៅសាលាបឋមសិក្សាផ្សារលើ
– ភូមិ២ នៅសាលាមត្តេយ្យក្រុងព្រះសីហនុ
– ភូមិ៣ នៅសាលាបឋមសិក្សាជា សុីម
* សង្កាត់៣
– ភូមិ១ នៅសាលាបឋមសិក្សាកំពេញ
– ភូមិ២ នៅសាលាអនុវិទ្យាល័យសម្តេចឳ
– ភូមិ៣ នៅសាលាបឋមសិក្សាបូរីកម្មករ
* សង្កាត់៤
– ភូមិ១ នៅវិទ្យាល័យហ៊ុន សែន មិត្តភាព
– ភូមិ២ នៅសាលាបឋមសិក្សាផ្សារលើ
– ភូមិ៣ នៅវិទ្យាល័យហ៊ុន សែន មិត្តភាព
– ភូមិ៤ អនុវិទ្យាល័យហ៊ុម សែន មិត្តភាព
– ភូមិ៥សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព
– ភូមិ៦ នៅសាលាបឋមសិក្សាវត្តអូរត្រេះ
សូមបងប្អូនប្រជាពលរដ្ឋយកឯកសារមកជាមួយដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬ លិខិតឆ្លងដែនជាដើម ដើម្បីផ្ទៀងផ្ទាត់៕