ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកអន្តរជាតិ គីឡូ១៣ ( ភ្នំដី ) ទទួលអំណោយពីសប្បុរជនថៃ

(បាត់ដំបង)៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ វរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកអន្តរជាតិ គីឡូ១៣ (ភ្នំដី) អញ្ជើញជួបជាមួយប្រធានសមាគមចំការអំពៅថៃ តាមរយៈយោធាថៃ ប្រចាំច្រកអន្តរជាតិ បានខៅឌិន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។

វរសេនីយ៍ត្រី ប៊ុន វឌ្ឍនៈ បានបញ្ជាក់ថា ការជួយឧត្ថម្ភរបស់សប្បុរសជនថៃ និងយោធាថៃ មកដល់កងកម្លាំងកម្ពុជានៅពេលនេះ គឺជាទឹកចិត្តដែលកើតចេញពីទំនាក់ទំនងល្អក្នុងនាមប្រទេសជិតខាងគ្នា និងការជួយគ្នាក្នុងគ្រាលំបាក។

សូមរំលឹកជូនផងដែរថា កាលពីចុងឆ្នាំ២០២០កន្លងទៅ ក្នុងគ្រាដែលប្រជាពលរដ្ឋកម្ពុជារងគ្រោះដោយគ្រោះទឹកជំនន់ លោកប្រធានសមាគមចំការអំពៅថៃ បានយកចិត្តទុកដាក់ជួយឧបម្ភត្ថជំនួយដល់ជនរងគ្រោះ តាមរយៈយោធភូមិភាគទី៥។

នៅពេលនេះស្របពេលដែលស្ថានការជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតជាសហគមន៍នៅក្នុងប្រទេសកម្ពុជា លោកប្រធានក៏បានចូលរួមជួយឧបត្ថម្ភនូវទឹកបរិសុទ្ធ និងយោធាថៃបានឧបត្ថម្ភ អាល់កុលដល់កងកម្លាំងកម្ពុជាដែលកំពុងឈរជើងការពារតាមគោលដៅព្រំដែនកម្ពុជា-ថៃ ច្រកអន្តរជាតិ (ភ្នំដី) ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close