អភិបាលស្រុក និង ប្រធានក្រុមប្រឹក្សាស្រុកស្រុកពួក ចុះសុខទុក្ខ នាំយកសម្ភារ និងគ្រឿងឧបភោគរបស់សប្បុរសជន និងអង្គការដៃគូជូនដល់គ្រួសារចំនួន ៥៥គ្រួសារ កំពុងធ្វើចត្តាឡីស័ក
ខេត្តសៀុមរាប៖ នៅថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោក ស៊ីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក និងលោក ម៉ៅ វិសុទ្ធ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចុះសុខទុក្ខ នាំយកសម្ភារ និងគ្រឿងឧបភោគរបស់សប្បុរសជន និងអង្គការដៃគូជូនដល់គ្រួសារចំនួន ៥៥គ្រួសារ កំពុងធ្វើចត្តាឡីស័ក
នៅតាមសាលារៀនក្នុងឃុំត្រីញ័រ និងឃុំរើល ដែលត្រឡប់មកពីប្រទេសថៃ ដោយអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក អធិការរងនគរបាលស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកមេភូមិ អនុភូមិ ។
សម្ភារ និងគ្រឿងឧបភោគផ្តល់ជូនក្នុង១គ្រួសារមាន៖ អង្ករ ១០គក្រ មី ១០កញ្ចប់ ត្រីខ ៥កំប៉ុង ទឹកត្រី ១ដប ទឹកស៊ីអ៉ីវ ១ដប់ មុង១ សាប៊ូ Protex ១ដុំ និងថវិកា ៣ម៉ឺនរៀល ។
ដោយ៖ រឿន សុវណ្ណារ៉ា