បាត់ដំបង៖គណបញ្ជាការឯកភាពក្រុងបាត់ដំបងក្រោមការដឹកនាំរបស់លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង សហការជាមួយមន្ទីរទេសចរណ៍ នគរបាលនិងកម្លាំងអាវុធហត្ថក្រុងបាត់ដំបងចុះបិទទីតាំងអហារដ្ឋាន មាន់ស្រែ Idol លួចបង្កប់ខារ៉ាអូខេ។
អាជ្ញាធរក្រុងនិងសមត្ថកិច្ចចុះបង្ក្រាបនិងបិទទីតាំងល្មើសច្បាប់ខាងលើកាលពីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អាហារដ្ឋានដែលត្រូវបានអាជ្ញាធរចុះទៅបិទនិងណែនាំមានចំនួន១១កន្លែងដើម្បីអោយម្ចាស់អាជីវកម្មអនុវត្តន៍វិធានការសុវត្ថភាពនិងទប់ស្កាត់ការរីករាលដាលជម្ងឺCOVID 19 ទៅតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបងមានប្រសាសន៍ថា៖អាហារដ្ឋានទាំង១១កន្លែងមិនត្រូវបានបិទនោះទេ គឺបិទតែខារ៉ាអូខេតែប៉ុណ្ណោះ ចំណែកការលក់ដូរអាចដំណើរការបានជាធម្មតា ប៉ុន្តែត្រូវអនុវត្តន៍តាមការណែរនាំរបស់ក្រសួងសុខាភិបាល។
លោកអភិបាលបន្តថា៖ប្រសិនបើម្ចាស់អាជីវកម្មទាំងអស់នោះនៅតែមិនគោរពតាមគោលការគឺត្រូវបិទទ្ធារទាំងស្រុងនិងចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ ៖ សុខ កុសល