លោក ម៉ក់ ប្រុស ដឹកនាំក្រុមជាងធ្វើការតម្លើងបង្គោល និងអំពូលសូឡាបំភ្លឺផ្លូវ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រស្រុក ដើម្បីសោភ័ណភាព
ខេត្តសៀមរាប៖ នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូត្រនិគម បានដឹកនាំក្រុមជាងធ្វើការតម្លើងបង្គោលនិងអំពូលសូឡាបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រស្រុកដើម្បីសោភ័ណភាព សុវត្ថិភាព ជូនដល់បងប្អូនអ្នកធ្វើដំណើរឆ្លងកាត់។
គួរជម្រាបជូនផងដែរថា គោលដៅទី១ កន្លងមកលោក អភិបាលស្រុក បានដឹកនាំ កៀរគរជំនួយ ថវិការៀបចំដាក់នៅតាមគល់ស្ពាន និងលូកាត់ផ្លូវសំខាន់ៗស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ប្រមាណ ៦១គ្រឿងរួចហើយ។ ចំណែកសកម្មភាពខាងលើនេះជាគោលដៅទី២ ដោយដាក់អំពូលសូឡាចំនួន ៦៨គ្រឿង បន្ថែមទៀត តាមបណ្តោយផ្លូវជាតិលេខ៦ នៅតំបន់ទីប្រជុំជន។
ជាមួយគ្នានេះដែរ លោក ម៉ក់ ប្រុស អភិបាលស្រុក ក៏សូមសំដែងការអរគុណជូនចំពោះ សម្តេច ទ្រង់ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ សិប្បករ សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភនូវថវិកា និងអំពូលសូឡាបំភ្លឺផ្លូវសាធារណៈ សម្រាប់ដាក់នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងសូមប្រសិទ្ធពរជ័យ បរវរសួស្តី សម្រេចការងារជោគជ័យគ្រប់ភារកិច្ច ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ កុំបីឃ្លៀងឃ្លៀតឡើយ។