ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៤ មិនា ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកអចិន្ត្រែយ៍គណកម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលនិងប្រគល់រថយន្ត១គ្រឿង ជូនគណកម្មការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ស្រុករមាសហែក និងម៉ូតូចំនួន១៦គ្រឿង ដល់មន្ត្រីសុខាភិបាលសម្រាប់ បម្រើការងារតាមមណ្ឌលសុខភាពទាំង១៦ ក្នុងស្រុករមាសហែក និងបានផ្តល់ម៉ាស៊ីនវាស់កំដៅ៥០គ្រឿង មួកសុវត្ថិភាព៥០ ផងដែរ។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអោយដឹងថា ដើម្បីឆ្លើយតប ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ កន្លងមកនៅឆ្នាំ២០២០ រដ្ឋបាលស្រុករមាសហែក បានបង្កើតច្រកគោលដៅ០៥ទីតាំង តាមព្រំដែនរវាងខេត្តព្រៃវែង _ស្វាយរៀង ក្នុងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋជាពលករដែលវិលត្រឡប់មកពីបណ្តាខេត្តនានាក្នុងនិងក្រៅប្រទេស។ មណ្ឌលចត្តាឡីសក័កម្រិត២ខេត្តស្វាយរៀង មានទីតាំងនៅវត្តអណ្តូងត្តបែក និងសាលាបឋមសិក្សាអណ្តូងត្របែក និងចត្តាឡីសក័កម្រិត១ តាមកំណត់គោលដៅ គឺសាលបឋមសិក្សា តាមបណ្តាឃុំចំនួន១៥ទីតាំង។ មណ្ឌលចត្តាឡីសក័កម្រិត២ខេត្ត នៅមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក។
លោក ស៊ូ ម៉ុល បន្តទៀតថា នៅឆ្នាំ២០២១នេះ មណ្ឌលធ្វើចត្តាឡីសក័កម្រិត២ខេត្តស្វយរៀង នៅឃុំមុខដា និងដោយឯកភាពកំណត់យកគ្រប់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ថ្នាក់ឃុំ ធ្វើជាកន្លែងចត្តាឡីសក័សម្រាប់ពលករដែលវិលត្រឡប់ក្រៅប្រទេស មកផ្ទះសម្បែងវិញ។ បានបង្កើតគណកម្មការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង និងអនុគណកម្មការថ្នាក់ឃុំ-សង្កាត់ ដើម្បីប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ឆ្លើយតបគ្រប់គ្រងឲ្យមានប្រសិទ្ធិភាព។
នៅពិធីនោះផងដែរ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារគណកម្មាធិការកណ្តាលចុះមូលដ្ឋានជួយស្រុករមាសហែក បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំថ្នាក់ខេត្ត-ថ្នាក់ស្រុក-ឃុំ និងកងកម្លាំងនគបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ បានសហការគ្នាល្អជាមួយមន្ត្រីសុខាភិបាល ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ ១៩ ក្នុងឆ្នាំ២០២០ បានជោគជ័យ (អវិជ្ជមាន) សូមកោតសរសើរយុទ្ធជនអាវ ស កងកម្លាំងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលការពារសុខភាព ជូនប្រជាពលរដ្ឋជាពិសេសស្រុករមាសហែក (អវិជ្ជមានកូវីដ១៩ )នេះគឺជោគជ័យហើយត្រូវតែបន្តអនុវត្តវិធាន (៣ការពារ ៣កុំ) ឲ្យមានប្រសិទ្ធិភាព។
ឯកឧត្តមបន្តថា ការធ្វើចត្តាឡីសក័ គឺជាការរក្សា កម្លាត ដូច្នេះត្រូវរៀបចំដាក់គ្រែ ឲ្យបានចម្ងាយ២ម៉ែត្រពីគ្នា និងឲ្យមានបរិស្ថានល្អ គោលការណ៍ទី១ធានាសុខភាពជូនប្រជាពលរដ្ឋ កន្លែងស្នាក់នៅស្អាត ត្រូវផ្តល់ឃីដ១ (មុង ១ ភួយ១ កន្ទេល១ ខ្នើយ១ និងក្រមារ១) ម្ហូូបអាហារហូបចុកគ្រប់គ្រាន់ ទឹកប្រើប្រាស់ ភ្លើង បង្គន់អនាម័យ មានទូរទស្សន៍មើលកំសាន្តផងដែរ៕ ដោយ:ខ្លាខ្មៅ