លោក សូរ ប្លាតុង ជួបសាកសួរសុខទុក្ខ សំណេះសំណាល នឹងផ្តល់ស្បៀងអាហាររួមទាំងថវិកា ដល់បងប្អូនប្រជាពលរដ្ឋទើបមកពីប្រទេសថៃ
ខេត្តសៀមរាប៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ជួបសាកសួរសុខទុក្ខ សំណេះ សំណាល នឹងផ្តល់ស្បៀងអាហាររួមទាំងថវិកា ដល់បងប្អូនប្រជាពលរដ្ឋទើបមកពីប្រទេសថៃចំនួន ១៦នាក់ ដែលកំពុងធ្វើចត្តឡីស័ក និងកងកម្លាំងដែលប្រចាំការនៅមណ្ឌលចត្តឡីស័កស្រុកប្រាសាទបាគង នាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ដោយមានការចូលរួមពីក្រុមការងារសមាគមចលនាយុវជនកម្ពុជា ១៥៧ ដឹកនាំដោយលោក សឹង្ហ សំរឹទ្ធ អនុប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ ខេត្តសៀមរាប ។
អំណោយដែលនាំមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋទាំងនេះ បានមកពីការជួយឧបត្ថម្ភរបស់ក្រុមការងារសមាគមចលនាយុវជន ១៥៧ ខេត្តសៀមរាបដោយ ក្នុងម្នាក់ៗ ទទួលបាន មី ១កេស ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១លីត្រ ស្ករស ១គីឡូ អំបិល ១គីឡូ ប៊ីចេង កន្លះគីឡូ ទឹកសុទ្ធ ២យួរ ជែលដបធំ០១ដបនិង ថវិកា៤០០០០ រៀល ។
ជូនកម្លាំងដែលកំពុងប្រការចំនួន៥អង្គភាព មាន អធិការដ្ឋាននគរបាលស្រុកកងរាជអាវុធហត្ថ និងសឹករងស្រុក ក្រុមគ្រូពេទ្យមណ្ឌលសុខភាព និងលោកនាយកវិទ្យាល័យ ដោយ មួយអង្គភាព ទទួលបាន អង្ករ៥០គីឡូ ជែលដបធំ ៤ដប ម៉ាស់១០០ មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួ ស្ករស២គីឡូ អំបិល ២គីឡូ ប៊ីចេង ១គីឡូ ប្រេងឆា១លីត្រ និង ថវិកា៥០០០០រៀល។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង សូមកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទនិងអង្គភាពពាក់ព័ន្ធដែលបានចូលរួមសហការណ៍គ្នាលើកិច្ចការនេះ នឹងសូមថ្លែងអំណរគុណចំពោះក្រុមការងារនៃសមាគមចលនាយុវជនកម្ពុជា ១៥៧ ដែលជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាពនៃរដ្ឋបាលស្រុក លើការរក្សាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ពីមេរោគកូវិដ១៩ដ៏ចង្រៃនេះ។
អោយតែមានការចូលរួមអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល យើងនឹងអាចយកឈ្នះមេរោគដ៏ចង្រៃនេះបាន ឆាប់ៗនេះ៕