ខេត្តស្ទឹងត្រែង ៖ នៅយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ម៉ោង១៩ជាង នៅចំណុចធនាគារកាណាឌីយា ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង។
ក្នុងករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ ) បង្កឡើងដោយក្រុមក្មេងទំនើង ២ក្រុម១ក្រុមឈ្មោះ សឿន ពិសិដ្ឋ (ឃាត់ខ្លួនបាន) ភេទប្រុស អាយុ១៦ឆ្នាំ នឹងនិងបក្ខពួក បានដេញកាប់គ្នាជាមួយក្រុមម្ខាងទៀតឈ្មោះ ក្តឹប ជាឣ្នករស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បន្ទាប់មកឈ្មោះក្តឹប និងបក្ខពួក៣នាក់ បានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់សងសឹកក្រុម សឿន ពិសិទ្ធ ភេទប្រុស ឣាយុ១៦ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង បែរមកត្រូវឈ្មោះហៃ ដារ័ត្ន ភេទប្រុសអាយុ22ឆ្នាំ នៅភូមិស្រែក្រសាំង(កាប់ច្រឡំ) ដែលកំពុងជិះម៉ូតូឌុបគ្នារងរបួសយ៉ាងធ្ងន់ធ្ងរ នៅចំណុចមុខធនាគារកាណាឌីយ៉ា ហើយក្រុមក្មេងទំនើង នោះបានបន្តកាប់ម៉ូតូរបស់ក្រុម ឈ្មោះសឿន ពិសិដ្ឋ នឹងម៉ូតូនៅក្បែរគ្នាបណ្ដាលឱ្យខូចខាតទាំងស្រុង។
រីឯជនរងគ្រោះ ឈ្មោះ ហៃ ដារ័ត្ន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្ត។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល របស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿន ពិសិដ្ឋ និងបក្ខពួកម្នាក់ទៀត ព្រមទាំងដកហូតវត្ថុតាងកាំបិតផ្គាក់ចំនួន២ដើម ម៉ូតូមួយគ្រឿង គ្មានស្លាកលេខ យកមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំនឹងបន្តស្រាវជ្រាវរកបក្ខពួកជនល្មើស ដើម្បីដាក់ទោស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។
ដោយ៖ អ៊ុល គឹមលាង