ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលរួមគ្នាជាមួយកម្លាំងការិ យាល័នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ធ្វើការឃាត់ ខ្លួនជនស័ង្សយចំនួ០២នាក់ឈ្មោះ ឡា ពោភេទប្រុសអាយុ១១ឆ្នាំមានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងឈ្មោះម៉ៅ កុសល ភេទប្រស អាយុ២៨ឆ្នាំទីលំនៅមិនប្រាកដ ដែលជនស័ង្សយខាងលើបានប្រព្រឹត្តិ សកម្មភាពលួចមានស្ថានទម្ងន់ទោស (គាស់តូបវេប្រាក់វីង)នៅស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមជម្រាបជូនថាកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២១វេលាម៉ោង០២និង១២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤៨ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់តូបវេប្រាក់វីង)មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមិន ស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលក្នុងលំនៅដ្ឋានលូនចូលក្នុងទូវេប្រាក់វីងគាស់ថតទូដាក់ប្រាក់របស់ជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើដោយប្រមូលយកបាន៖
ប្រាក់រៀលប្រមាណជា១លានរៀល។
ក្រវិលកំប៉ុងស្រាបៀដែលត្រូវង្វាន់មួយចំនួន។
ប្រភពថា នក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីររូបនេះបានសារភាពថាខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានខាងលើពិតប្រាកដមែន ដែលពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់៕