ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ក្នុងហ្វេសប៊ុកផ្លូវការថា អ្នកមានវិជ្ជមាននឹងមេរោគ កូវីដ១៩ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០ និង០០នាទី ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ជាស្ត្រី អាយុ ២៥ ឆ្នាំ មានទីតាំងនៅផ្ទះជួលគ្មានលេខ ផ្លូវ ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
អភិបាលខណ្ឌឬស្សីកែវ បញ្ជាក់ថា បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ។
រីឯអ្នកដែលពាក់ព័ន្ធមានចំនួន ៣ នាក់ តម្រូវអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ព្រមទាំងត្រៀមយកសំណាកនៅព្រឹកថ្ងៃស្អែក ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕