បាត់ដំបង៖ក្មេងទំនើងពីរក្រុមលេងTik Tok តាមបណ្តាញសង្គមFace Book ឌឺដងគ្នាមិនអស់ចិត្តដេញតាមវាយគ្នាតាមដងផ្លូវសាធារណះបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋភ័យស្លន់ស្លោរត់ចូលក្នុងផ្ទះទាំងព្រលឹងចុងសក់។
ករណីហឹង្សានេះបង្កឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ ចំណុចមុខផ្ទះលក់គ្រឿងសំណងយីហោ រុន ម៉េង ស្ថិតក្នុងភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្រោយពេលទទួលបានដំណឹងនេះលោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជារអោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងនគរបាលស្រុកឯកភ្នំចុះស្រាវជ្រាវនិងឃាត់ខ្លួនក្រុមអ្នកលេងទាំងអស់នោះចំនួន១៥នាក់។
លោកវរសេនីយឯកឈឿង គឹមសុងប្រធានការិយល័យព្រហ្មទណ្ឌកំរិតស្រាលមានប្រសាសន៍ថាកម្លាំងរបស់លោកដកហូតបានវត្ថុតាងរួមមាន៖កាំបិតខ្វែវ១ ដុំឥដ្ឋចំនួន២ដុំ ម៉ូតូម៉ាកហុងដា ពណ៌ខៀវ-ស១គ្រឿងពាក់ស្លាកលេខបាត់ដំបង 1AK-7980 និង១គ្រឿងទៀតម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1N-8871។
ក្រោយពេលសមត្ថកិច្ចឃាត់ក្រុមអ្នកកាប់ចាក់ទាំងអស់បានសារភាពចំពោះមុខសមត្ថកិច្ចថា៖ មូលហេតុដែលធ្វើអោយពួកគេក្តៅក្រហាយ កើតទុក្ខមិនសុខចិត្តគឺដោយសារការComment ឌឺដងដាក់គ្នាតាមFace Book មានមនុស្សជាច្រើនបានឃើញនិងរិះគន់ពួកគេ ទើបពួកគេដេញវាយ គុបគ្នាបញ្ចេញកំហឹងរៀងៗខ្លួន។
លោកឈឿង គឹមសុងបានបន្តថា៖ក្រុមអ្នកលេងទាំង១៥នាក់នោះមាន២ក្រុម គឺក្រុមBoy Loy មានគ្នា៧នាក់និងក្រុម Boy Srer មានគ្នា៨នាក់។
សូមបញ្ជាក់ថាករណីហឹង្សានេះមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយគឺខូតខាតម៉ូតូចំនួន២គ្រឿង យ៉ាងដំណំបច្ចុប្បន្នកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ សុខ កុសល