ពលរដ្ឋទទូចអង្វរ អភិបាលខេត្តកណ្តាល ជួយពិនិត្យ ដេប៉ូខ្សាច់ មួយកន្លែង ដែលកំពុងបង្កមហន្តរាយដល់ផ្លូវរដ្ឋ និងសុខភាពសាធារណៈ!
ខេត្តកណ្ដាល៖ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងកាលពីថ្ងៃទី១២ ខែមិនា ២០២១ ម្សិលមិញ ថា មានដេប៉ូខ្សាច់ មួយកន្លែងព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យខូចខាតខ្ទេចផ្លូវរដ្ឋ និ ដែលកំពុងបង្កមហន្តរាយដល់ផ្លូវរដ្ឋ និងសុខភាពសាធារណៈនិងការរស់នៅរបស់ប្រជាពលរដ្ឋជាខ្លាំង នៅភូមិបារ៉ាច ឃុំស្វាយជ្រុំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រជាពលរដ្ឋ បានស្នើសុំឲ្យ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញ ចុះស្រាវជ្រាវ និងពិនិត្យមើលលក្ខណៈបច្ចេកទេស នៃការដឹកជញ្ជូនរបស់ម្ចាស់ ដេប៉ូ ក៏ដូចជាជួយអន្តរាគមន៍លើការដឹកជញ្ជូនលើសទម្ងន់របស់ក្រុមដឹកខ្សាច់ចេញពីដេប៉ូនោះផង បើមិនដូច្នោះទេ ផ្លូវសាធារណៈក៏ដួចខ្ទេចខ្ទី សុខភាពសាធារណៈក៏ត្រូវបានបំផ្លាញ់ដែរ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀត ឡានដឹកខ្សាច់ទាំងនោះធំៗ ពួកគាត់ខ្លាចណាស់ ជាពិសេស ខ្លាចគ្រោះថ្នាក់ចរាចរណ៍ដោយឡានធំៗ អស់ហ្នឹងបុក ឬកិនស្លាប់តែម្ដង ដូច្នោះ សូម ឯកឧត្តមអភិបាលខេត្តកណ្តាល មេត្តាជួយពិនិត្យ និង ដោះស្រាយចំពោះករណីនេះផង៕