ខេត្តសៀមរាប ៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង អញ្ជើញ ចូលរួមដុតបំផ្លាញទំនិញខូចគុណភាព ចោល នៅទីលានចាក់សំរាម ស្ថិតនៅក្នុងភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ។
លោក អភិបាលស្រុកប្រាសាទបាគង បញ្ជាក់ថា ទំនិញទាំងនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជារផ្ទាល់ពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប បានធ្វើការបង្ក្រាបនឹងដកហូត ព្រោះទំនិញទាំងនេះខូចគុណភាព និងក្លែងបន្លំម៉ាកសញ្ញា ហើយផុតកាលបរិច្ឆេទប្រើប្រាស់ មានចំនួន០៩មុខ ស្មើនឹងទម្ងន់ប្រមាណជាង១តោន ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង គាំទ្រនឹងកោតសរសើរចំពោះសកម្មភាពបង្ក្រាបនិងដកហូតទំនិញខូចគុណភាព ទំនិញក្លែងបន្លំម៉ាកសញ្ញា ដែលផុតកាលបរិច្ឆេទប្រើប្រាស់ របស់កម្លាំងសមត្ថកិច្ច ជំនាញទាំងអស់ ដើម្បីរួមចំណែក រក្សាសុវត្ថិភាពចំនីអាហារ និងធានាបាននូវសុខមាលភាព ជូនបងប្អូនប្រជាពលរដ្ឋយើង៕