លោក ហែម ដារិទ្ធិ សង្កត់ធ្ងន់ថា ៖ ថៅកែ ខារ៉ាអូខេ (KTV) បើហ៊ានបំពានលួចបើកទៀត ចាប់វាយខ្នោះ ហើយ!

ភ្នំពេញ៖ ថៅកែ ហាងខារ៉ាអូខេ យីហោ «ពិភពតារារះ » ដែលត្រូវបានកម្លាំសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យធ្វើការចាប់ខ្លួនវាយខ្នោះ កាលពីយប់ថ្ងៃទី១១ ខែមិនា ២០២១ នោះ ប្រឈមមុខ និងផ្លូវច្បាប់ ដោយសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។

ចំណែកមនុស្សចំនួន១៥នាក់ទៀត ដែលបុគ្គលិកហាង និងភ្ញៀវដែលចូលទៅច្រៀង នៅក្នុងហាងនោះនិងត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវអាជ្ញាធរអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ នារសៀលថ្ងៃទី១២ ខែមិនា ២០២១នេះ ប៉ុន្តែពួកគេ ត្រូវបានអាជ្ញាធរ វាស់កម្ដៅ និងធ្វើកិច្ចសន្យា ផ្ដិតមេដៃបញ្ឈប់ការចូលច្រៀងតទៅទៀត ហើយហាមចេញពីផ្ទះដាច់ខាត គឺត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន១៤ថ្ងៃសិន។

សូមបញ្ជាក់ថា នារសៀលថ្ងៃដដែលនោះ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោកហែម ដារិទ្ធិ អភិបាលខណ្ឌ បាននាំអ្នកដែលត្រូវឃាត់ខ្លួនទាំង១៥នាក់នោះ ទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ ហើយបានធ្វើការស្កែនវាស់កម្ដៅពួកគេទាំងនោះ។ ព្រមទាំងបានណែនាំឲ្យបញ្ឈប់ សកម្មភាពចូលរាំច្រៀងឱបគ្នា នៅក្នុងហាង ខារ៉ាអូខេ បន្តទៀត បើមិនស្ដាប់តាមការណែនាំ លោកនឹងចាត់វិធានការតាមច្បាប់ជាមិនខានឡើយ លោកអភិបាល បន្តថា នេះ គឺជាវិធានការ នៃការទប់ស្កាត់ជម្ងឺដ៏កាចសាហាវ ដែលពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង។

លោក ហែម ដារិទ្ធិ បានផ្ញើសារ ទៅកាន់បងប្អូនអាជីករ ប្រកបអាជីកម្ម ទាំងអស់ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវអនុវត្តតាមគោលការរបស់អាជ្ញាធរ ដែលបានចុះទៅណែនាំមិនត្រូវប្រព្រឹត្តល្មើស ដែលនាំឲ្យមានហានិភ័យនោះទេ ជាពិសេស ហាង ខារ៉ាអូខេ បើហ៊ានលួចលាក់បើកទៀត លោកនិងដឹកនាំកម្លាំងចុះទៅចាប់វាយខ្នោះភ្លាម គ្មានការយោគយល់ឡើយ ដោយប្រគល់ជូនសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ដូចជា ករណី ម្ចាស់ហាងខារ៉ាអូខេ ពិភពតារារះ នេះជាដើម។

សូមជម្រាបផងដែរថា កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ ដែលជាអភិបាលខណ្ឌ បានចុះធ្វើការរដ្ឋបាល និងល្បាតត្រួតពិនិត្យនៅក្នុងមូលដ្ឋានខណ្ឌ ខណៈនោះបានរកឃើញ ហាងខារ៉ាអូខេ ពិភពតារារះ ខាងលើបើក ដំណើរការល្មើសនិងសេចក្តីណែនាំ ទើបធ្វើការ បិទហាងនោះទាំងយប់ ហើយចាប់វាយខ្នោះ បុរសជាថៅកែហាង ព្រមទាំឃាត់ខ្លួនបុគ្គលិក និងភ្ញៀវចំនួន១៥នាក់ទៀត យកមកធ្វើអប់រំ ធ្វើកិច្ចសន្យា នៅសាលាខណ្ឌ មុនអនុញ្ញាតអោយត្រឡប់ទៅវផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close