ចិនទៀតហើយ! ថ្ងៃនេះ កម្លាំងសឹករងខេត្តតាកែវ ឃាត់ខ្លួន ជនជាតិ ចិន៥នាក់ ដែលបានឆ្លងដែន ពីវៀតណាម ចូលមក កម្ពុជា

ខេត្តតាកែវ៖កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​០៥​នាក់ និងអ្នករត់​ម៉ូតូឌុបចំនួន០២​នាក់ ជា​ជនជាតិខ្មែរ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១នេះ ខណះ ដែល​ពួកគេ កំពុង​លួច​ឆ្លងដែន​ពី​ប្រ​ទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា ស្ថិតនៅ​ភូមិ​ជ្រៃ​គោក​ពោធិ៍ ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជល​សារ ខេត្តតាកែវ​។តាមការឲ្យដឹងពី

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា លោក​បាន​បញ្ជា​កម្លាំង​ផ្នែក​សឹក​រង​បូរី​ជលសារ សហការ​ជាមួយ​អធិការនគរបាល​ស្រុក​បូរី​ជលសារ ចេញ​ល្បាត​តាម​ព្រំដែន ​និង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​០៥​នាក់ និងអ្នករត់​ម៉ូតូឌុបចំនួន​០២​នាក់ ដែល​បាន​លួច​ឆ្លងដែន​ពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ស្រុក​បូរី​ជល​សារ​។​បច្ចុប្បន្ន​ក្រោយពី​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​០៥​នាក់ សមត្ថកិច្ច​ពាកព័ន្ធ​បាន​បញ្ជូន​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ​។

ដោយ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close