ជនជាតិចិនប្រុស ស្រី ចំនួន៦នាក់ ត្រូវបានកម្លាំងការពារព្រំដែន ចាប់ឃាត់ខ្លួន ខណៈ លួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា

ខេត្តតាកែវ៖ ជនជាតិចិន ប្រុស ស្រី ចំនួន៦នាក់ ត្រូវបាន កំលាំងកងអនុសេនាធំទី២ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២១ ខណះ ជនជាតិចិន០៦នាក់បានលួចឆ្លងដែន ពីប្រទេសវៀតណាមចូលមកកម្ពុជា នៅចំណុច ចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ។

បើយោងតាមលោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានថ្លែងឱ្យដឹង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា កំលាំងរបស់លោកបានសហការជាមួយវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៣ ខណៈពេលដើរល្បាតតាមព្រំដែនបានឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ (ស្រី ០១នាក់) លួចឆ្លងព្រំដែនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ដោយថ្មើរជើងពីខេត្តអានយ៉ាង ប្រទេសវៀតណាម ឆ្លងចូលមកខេត្តតាកែវ តាមច្រកព្រំដែនរបស់ស្រុកបូរីជលសារ។

លោកមេបញ្ចាការ បានបន្ថែមថា ក្រោយពីបានធ្វើការឃាត់ខ្លួនជនជាតិចិនទាំង០៦នាក់ សមមត្ថកិច្ចបានបញ្ជូនជនជាតិចិនទាំងអស់នោះ ទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ៕ ដោយ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close