លោកអភិបាលស្រុកចន្ទ្រា ប្រគល់អំណោយរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដល់អាជ្ញាធរស្រុក និងរដ្ឋបាលឃុំ
ស្វាយរៀង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានអញ្ជើញប្រគល់ម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ចំនួន១២,០០០ម៉ាស និងមានការឧបត្ថម្ភពី លោក សរ សោភា ម្ចាស់ក្រុមហ៊ុនភារ័ត្ន ត្រេដឌិង ដែលឧបត្ថម្ភម៉ាសចំនួន២,៥០០ម៉ាស និងជែលលាងដៃ ១៥០ដប។
អំណោយសម្រាប់ចែកជូនដល់សាលាស្រុកចំនួន ៣,០០០ម៉ាស់ ជែលលាងដៃ៦០ដប, អធិការដ្ឋាននគរបាលស្រុកចន្រ្ទាចំនួន ២,០០០ម៉ាស់ ជែលលាងដៃ ១០ដប, មូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ១,០០០ម៉ាស់ ជែលលាងដៃ១០ដប, បញ្ជាការដ្ឋានផ្នែកសឹករងស្រុក ១,០០០ម៉ាស់ ជែលលាងដៃ ១០ដប, រដ្ឋបាលឃុំទាំង៦ក្នុងស្រុក នៅក្នុង១ឃុំទទួលបាន ៥០០ម៉ាស់ ជែលលាងដៃ ៥ដប, មណ្ឌលសុខភាពទាំង ៤ក្នុងស្រុក ដែលក្នុងមួយមណ្ឌលសុខភាព ទទួលបាន ៥០០ម៉ាស់ ជែលលាងដៃ ៥ដប។ ហើយរដ្ឋបាលអភិបាលស្រុកចន្ទ្រា បានទទួលអំណោយភេសជ្ជៈទឹកសារ៉ូចំនួន ០៥កេស ពីលោក ធឿន រដ្ឋា ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុក ។
លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានដឹកនាំកិច្ចប្រជុំ ដាក់ផែនការមួយចំនួនជូនរដ្ឋបាលឃុំទាំង ០៦ឃុំក្នុងស្រុក ដើម្បីរៀបចំកន្លែងទទួលបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ធ្វើចត្តាឡីស័ក និងបានដឹកនាំមន្ត្រីរាជការសាលាស្រុកចន្ទ្រារៀបចំទីកន្លែងត្រៀមធ្វើមណ្ឌលចត្តាឡីស័កសម្រាប់បងប្អូនប្រជាពលរដ្ឋចំណាកស្រុកមកពីប្រទេសថៃ និងប្រទេសវៀតណាម ។ ជាពិសេសលោក សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះយើងឃើញមានករណីឆ្លងជាច្រើន៕ ដោយ:ខ្លាខ្មៅ