ព្រះសីហនុ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណី (បង្កប់គ្រឿងញៀនជាមួយសម្ភារ (នំ) ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជនជាតិ៣នាក់ ជនជាតិវៀតណាម១នាក់ ផ្ញើឱ្យអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន ៣ករណី។
ករណីទី១ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥នឹង៣០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក ផ្ទះបុគ្គលិកឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ាន់ ទីណូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាស៊ីបានយកឥវ៉ាន់មកផ្ញើឲ្យអ្នកធ្វើចត្តាឡីស័កក្នុងនោះមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់ បង្កប់ក្នុងថង់នំ។ បន្ទាប់ពីបានសារសួរ គាត់មិនបានដឹងថានៅក្នុងថង់នំនោះមានគ្រឿងញៀនទេ ហើយគាត់សហការជាមួយសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាម្ចាស់ថង់នំនោះ (បង្កប់គ្រឿងញៀន) នៅចំណុចអគារបុគ្គលិកលក់នំ ស្ថិតនៅក្រុម ទី៧ ភូមិ៣ សង្កាត់៤ ក្រុង/ព្រះសីហនុ នាថ្ងៃដដែលវេលាម៉ោង១៦នឹង០០នាទី។
ជនសង្ស័យទី១-ឈ្មោះ ZOU WUQI អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ LIU HUA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមសញ្ញា(WY)ចំនួន ២គ្រាប់, លិខិតឆ្លងដែនចំនួន ២ក្បាល(របស់ជនសង្ស័យ), ទូរស័ព្ទដៃចំនួន៤គ្រឿង, លុយយ័នចំនួន ៧១យ័ន, សម្ភារប្រើប្រាស់និងវេចខ្ចប់មួយចំនួន។
ករណីទី២ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១នឹង៣០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កាស៊ីណូជិនប៉ី២ ស្ថិតនៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឆេន ឆូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរត់PassApp បានយកឥវ៉ាន់មកផ្ញើរឲ្យអ្នកធ្វើចត្តាឡីស័ក ដែលក្នុងនោះមានលាក់ទុកនៅសារធាតុញៀនខុសច្បាប់ ក្នុងប្រអប់នំ។ បន្ទាប់ពីបានសួរនាំគាត់មិនបានដឹងថាក្នុងប្រអប់នំមានថ្នាំញៀនទេហើយគាត់បានសហការជាមួយសមត្ថកិច្ចយើង បន្តទៅឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់នំ(បង្កប់គ្រឿងញៀន)នៅចំណុចសណ្ឋាគារ ជីងហ្វូយៀក ស្ថិតនៅក្រុម២០ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ នៅថ្ងៃដដែលវេលាម៉ោង២២នឹង៣០នាទី។
ជនសង្ស័យឈ្មោះ HOANG THI MANH ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់តាមអនឡាញ។
វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់, ថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន៥គ្រាប់, ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone8 ពណ៌ខ្មៅ, លិខិតឆ្លងដែន១ក្បាល(របស់ជនសង្ស័យ)។
ករណីទី៣ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២នឹង៤០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក សណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅក្រុមទី៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យ១នាក់យកឥវ៉ាន់ទៅផ្ញើរឲ្យអ្នកធ្វើចត្តាឡីស័ក ដោយ មានការសង្ស័យកម្លាំងបានឆែកឆេររកឃើញសារធាតុសង្ស័យជាសារធាតុញៀន រួចបានឃាត់ខ្លួនជនសង្ស័យតែម្តង។
ជនសង្ស័យឈ្មោះ Gao Yahong ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន។ វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌ទឹកដោះគោ សង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ (បីកញ្ចប់), ទូរស័ព្ទដៃ១គ្រឿង, រថយន្ត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕