រថយន្តដឹកកម្មករកម្មការិនី ក្រឡាប់ រងរបួសធ្ងន់ និងស្រាល ៥០នាក់!

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៩ មិនា ២០២១ វេលាម៉ោង៤និង៥៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្គឺរថយន្តដឹកកម្មករក្រឡាប់ផ្ងាជើងឡើងលើ បង្កឲ្យកម្មករកម្មការនី រងរបួសធ្ងន់និងស្រាលចំនួន៥០នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចំណុចភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មករកម្មការនី១មួយគ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ខៀវពាក់ស្លាកលេខសៀមរាម 3A.0557បើកបរពីទឹសខាងជើងទៅត្បូង ដោយដឹកកម្មករកម្មការនី ឈ ច្រូងច្រាងណែនពេញទ្រុងរថយន្តលុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងាជើង ចាក់ចោលកម្មករកម្មការនីទៅក្នុងស្រែបង្កឲ្យរងរបួសធ្ងន់ ស្រាលតែម្តង។

ប្រភពដ៏ដែលបន្តថា អ្នកបើកបររថយន្តឈ្មោះជា ផារី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង មុខរបរបើកបររថយន្តដឹកកម្មករកម្មការនីរោងចក្រចំនួន៥០នាក់ ស្រីចំនួន៤០នាក់ ចេញពីធ្វើការហើយបានក្រឡាប់ធ្លាក់ចុៈស្រែបណ្តាលឲ្យកម្មកររងរបួសធ្ងន់ចំនួន៥នាក់ជាស្រី និងរបួសស្រាល៤៥នាក់។

ប្រភបន្តទៀតថា ក្រោយពីគ្រោះថ្នាក់ភ្លាមសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះបញ្ជួនទៅមន្ទីរពេទ្យពន្លឺបូព៌ា បាវិតក្រុងបាវិត ដើម្បីសង្គ្រោះព្យាបាល។ជនរងគ្រោះ ទី១,ឈ្មោះហឿ គឹមឡៃ ភេទស្រីអាយុ២៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដូនទៃ ឃុំទួលស្តីស្រុកចន្រ្ទាខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រស្តឹតថេក រងរបួសធ្ងន់។

២,ឈ្មោះពៅ សាវី ភេទស្រីអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រស៊ួតដា រងរបួសធ្ងន់។

៣,ឈ្មោះហួយ ចាន់ថន ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាដេវ ឃុំមេថ្ងកស្រុកចន្រ្ទា ខេត្តស្វាយរៀង មុខរបរកម្មកររោងចក្រជីហួ រងរបួសធ្ងន់។

៤,ឈ្មោះឡុង ធីដា ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រតូវ៉ា រងរបួសធ្ងន់។

៥,ឈ្មោះម៉ៅ ប៊ុន្នី ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រជីហ្វា រងរបួសធ្ងន់។

ចំណែកកម្មករកម្មការនី៤៥នាក់ផ្សេងទៀតរបួសស្រាលៗគ្រាន់តែរលាត់ដៃជើងពកក្បាល ត្រូវបានយករថយន្តមកសាងដឹកបន្តដំណើរទៅផ្ទះរៀងៗខ្លួន។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោក លឹម សៀងហេង អភិបាលក្រុងបាវិត ក៏បានដឹកនាំមន្ត្រីក្រោមឱវាទមកសួរសុខទុក្ខជនរងគ្រោះនិងផ្ដល់ថវិការមួយចំនួនផងដែរ។ ក្នុងករណីនេះសមត្ថកិច្ចសន្និដ្ឋានថា មូលហេតុ:រថយន្តដឹកកម្មករនេះ ដាច់ម៉ែត្រចង្កូត៕ ដោយ:ខ្លាខ្មៅ

អត្ថបទដែលជាប់ទាក់ទង
Open

Close