បាត់ដំបង៖ករណីខ្យល់កន្ត្រាក់បានកើតឡើង១លើកបណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋ១ខ្នង និងរោងលក់ទឹកបរិសុទ្ធ១ខ្នងខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ ចំណុចភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាលំនៅនៅដ្ឋានដែលខូចខាតរួមមាន៖ផ្ទះ១ខ្នងទំហំ៧គុណ៧ម៉ែត្រ ជាកម្មសិទ្ធិរបស់អ្នកស្រី ឡែម យឿន ភេទស្រី អាយុ៦៤ឆ្នាំ សង់អំពីឈើ ប្រក់ស័ង្កសី ខូចខាតអស់៥០%និងរោងលក់ទឹកកបរិសុទ្ធ១ខ្នង ទំហំ៧គុណ៩ម៉ែត្រ ម្ចាស់ឈ្មោះឆាយ ឆុន ភេទប្រុស អាយុ៤៥ឆ្នាំ បុើងដំបូលស័ង្កសីចំនួន៩សន្លឹក។
សមត្ថកិច្ចបានបន្តថា៖គ្រោះធម្មជាតិដែលបានកើតឡើងនៅចំណុចខាងលើមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕ ដោយ ៖ សុខ កុសល