អគ្គិភ័យឆេះផ្ទះ១ខ្នង នៅស្រុកគាស់ក្រឡ 

បាត់ដំបង៖គ្រោះអគ្គិភ័យបានកើតឡើង១លើកបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខូចខាតអស់ទាំងស្រុង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១ នៅចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ ជាកម្មសិទ្ធិរបស់ឈ្មោះ ឆាយ ហំ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងឃុំកើតហេតុ។

ទ្រព្យសម្បត្តិសម្បត្តិដែលខាតបងរួមមាន៖ផ្ទះតៀម១ខ្នង ទំហំ៤គុណ៦ម៉ែត្រ គ្រែដេក២ ទូរទស្សន៍១គ្រឿង សំលៀកបំពាក់និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ចំពោះមូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើងសមត្ថកិច្ចនគរបាលជំនាញសន្និដ្ឋានថា ឆ្លងចរន្តអគ្គិសនី។

ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យស្រុកគាស់ក្រឡបានចេញរថយន្ត១គ្រឿងចុះជួយពន្លត់និងប្រើប្រាស់ទឹកអស់១ឡានទើបអណ្តាតភ្លើងស្ងប់រលត់អស់ មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង៕ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close