ខេត្តកំពត៖ យុវជនម្នាក់ ត្រូវប៉េអឹមខេត្តកំពត ឃាត់ខ្លួន កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៦ មីនា២០២១ ករណី ហិង្សាដោយចេតនា នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
ជនសង្ស័យឈ្មោះ ហូ រស្មី ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ឈ្មោះ ធីម សោភ័ណ្ឌ ភេទ ស្រី អាយុ៤៥ឆ្នាំ ( ជាម្តាយបង្កើត) បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល មូលហេតុ ខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស អហ ខេត្តកំពត ធ្វើការឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធី ។