កំពង់ស្ពឺ ៖ កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី នគរបាលស្រុកភ្នំស្រួច បានទទួលពាក្យបណ្តឹងពី ឈ្មោះ ស.ន ភេទស្រី អាយុ៣៣ រស់នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹងពី ឈ្មោះ ម៉ែន ចន្ថា ហៅ ត្រួក ភេទប្រុស អាយុ៥៨ឆ្នាំ (ត្រូវជា ឪពុកក្មេក) រស់នៅភូមិ ឃុំ ជាមួយគ្នា ។
ប្រភពរៀបរាប់ថា កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថៃ្ងខែឆ្នាំដដែល នៅចំណុចផ្ទះរបស់ ជនសង្ស័យឈ្មោះ ម៉ែន ចន្ថា បានធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះ ឈ្មោះ Y R N អាយុ១២ឆ្នាំ មិនបានសម្រេច ដោយម្តាយជនរងគ្រោះ បានមកទាន់ រួចបានមកដាក់បណ្ដឹង ឱ្យសមត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ តែម្តង។
ក្រោយទទួលបានបណ្ដឹង ផ្នែកព្រហ្មទណ្ឌ បានកោះហៅនាំជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរ ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ពិតមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី ៕