វាយប្រពន្ធ និងកូន មិនញញឺតដៃ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ

ខេត្តតាកែវ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកទ្រាំង ចាប់ខ្លួន ក្រោយបង្ក អំពើហិង្សា ដោយចេតនា វាយប្រពន្ធ ហើយនឹងកូន បណ្តាលឲ្យរងរបួស ពេញខ្លួន។

ហេតុការនេះបានកើតឡើង កាលពីថ្ងៃសុក្រ ៧រោច ខែផល្គយន ឆ្នាំជូត ទោស័ក ព,សស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៧នឹង៣០នាទី ស្ថិតនៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

ជនបង្ក ឈ្មោះផុន សុភិន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបានឲ្យដឹងថា៖នៅមុនពេលកើតហេតុ បុរសជាប្តី(ជនបង្ក) ស្រវឹងស្រាជោគជាំ ហើយបានរករឿងប្រពន្ធ រួចក៍ទាញដំបងឫស្សី មកវ៉ៃប្រពន្ធ ហើយនឹងកូនតូច អាយុទើបតែ២ឆ្នាំ បណ្តាលឲ្យរងរបួស ពេញខ្លួន។

ក្រោយកើតហេតុកម្លាំងផ្នែកជំនាញបានឃាត់ខ្លួនជនបង្ក ហើយនឹងដកហូតវត្ថុតាង តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ យកមក កសាងសំណុំរឿង ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់។

ដោយ ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close