អ្នកធ្វើចត្តាឡីស័ក ម្នាក់ លួចរត់ចេញពីទីតាំង សណ្ឋាគារ សួនច្បារ កណ្តាលក្រុង ត្រូវបានកម្លាំងប្រចាំការ អន្តរាគមន៍ ទប់ស្កាត់ បានទាន់ពេលវេលា!
ភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក សុខ ពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យកម្លាំងឈរជើងការពារតាមទីតាំងដែលបានបិទពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ ដែលមានអ្នកកើតជំងឺកូវីដ១៩ មានដូចខាងក្រោម៖
សង្កាត់ជ័យជំនះ មានចំនួន១ទីតាំង គឺ សណ្ឋាគារ Palace Gate។
សង្កាត់ផ្សារកណ្តាលទី១ មានចំនួន១ទីតាំង គឺ សណ្ឋាគារ ប៊ូស៊ីតាណូ ប៊ូទិក ។
សង្កាត់បឹងរាំង មានចំនួន៤ទីតាំង គឺ YUETAI Eastland Apartment , Love Club , និងភោជនីយដ្ឋានគ្រឿងសមុទ្រ សាន សាន និង ហាង ព្រះនាង ខូខូ។
សង្កាត់ចតុមុខ មានចំនួន២ទីតាំង គឺ សណ្ឋាគារកណ្តាលសួនច្បារ និង សណ្ឋាគារហ្គាឡាក់ស៊ី។
សង្កាត់ផ្សារថ្មីទី៣ មានចំនួន២ទីតាំង គឺ សណ្ឋាគារ Le Gong Guan Hotel និង ផ្ទះ១៣៣ ច្រកប្លុកតាំងប៉ា។
សង្កាត់វត្តភ្នំ មានចំនួន១ទីតាំង គឺ ភោជនីយដ្ឋាន រ៉ូមែនទិច។
សង្កាត់ស្រះចក មានចំនួន២ទីតាំងគឺ ភូមិ១១ និង ភូមិ១២។
សរុបទាំង១៣ទីតាំង មានកម្លាំងប្រចាំការ នៅតាមទីតាំងដែល បានបិទទាំង១៣ទីតាំងបានជាប់ជាប្រចាំ។
លោកអភិបាល បញ្ជាក់ថាបន្ថែមថា សណ្ឋាគារ សួនច្បារកណ្តាលក្រុង សង្កាត់ចតុមុខ មានករណី អ្នកធ្វើ ចត្តាឡីស័ក ម្នាក់ លួចរត់ចេញពីទីតាំង តែត្រូវបានកម្លាំងប្រចាំការ អន្តរាគមន៍ទប់ស្កាត់ បានទាន់ពេលវេលា លោកថា ត្រឹមម៉ោង១៩ និង០០នាទីយប់ថ្ងៃដដែលនេះ ពុំមានសភាពការណ៍អ្វី គួរអោយកត់សម្គាល់ឡើយ។