ភរិយា លោក សុខ ពេញវុធ ចុះសួរសុខទុក្ខ ប្រធានភូមិ២ មានជំងឺលើសឈាមសំរាក ព្យាបាលនៅផ្ទះ!

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃ ទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី លោកស្រី ហេង សុខគង់ ភរិយា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បាននាំយកអំណោយ មនុស្សធម៌ កាកបាទក្រហមខណ្ឌ ចុះសួរសុខទុក្ខលោកស្រី អុិន ហ៊ុច ប្រធានភូមិ២ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដែលមានជំងឺលើសឈាមសំរាក ព្យាបាលនៅផ្ទះ។

អំណោយដ៏សប្បុរសទាំងនោះ រួមមាន ថវិកាចំនួន ២០០,០០០រៀល, អង្ករ ២៥ គីឡូ ,ទឹកត្រី ១យួ និង ឃីត១កញ្ចប់ ។

ក្នុងនោះលោកស្រី និង ក្រុមការងារ បានបន្ត ចូលរួមពិធី បុណ្យសពលោកស្រី សុខ ឆេង អាយុ៦៦ឆ្នាំ នៅសង្កាត់វត្តភ្នំ បានទទួលមរណភាពភាព ដោយជំងឺលើសឈាម ។

បច្ច័យចូលរួម បុណ្យសព រួមមាន : ថវិកាចំនួន ២០០,០០០ រៀល អង្ករ ៥០គីឡូ , ទឹកត្រី ១យួ , ទឹកក្រូច ១កេស និង មីចំនួន០១កេស ។

អត្ថបទដែលជាប់ទាក់ទង
Open

Close