ជនជាតិ៨នាក់ ដែលអាជ្ញាធរស្រុកគីរីសាគរ ខេត្តកោះកុង ឃាត់ខ្លួន មិនមែនរត់ចេញពីទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ឬកន្លែងធ្វើចត្តាឡីស័កនោះទេ!

រដ្ឋបាលខណ្ឌចំការមន សូមជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា៖ ពាក់ព័ន្ធនឹងរឿងជនជាតិចិនចំនួន ០៨នាក់ ជាមួយអ្នករត់តាក់ស៊ី ០២នាក់ ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ខេត្តកោះកុង ធ្វើការឃាត់ខ្លួនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពី ខុនដូ មួយកន្លែង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន។

រដ្ឋបាលខណ្ឌចំការមន សូមបញ្ជាក់ផងដែរ ខុនដូនខាងលើនេះ ពិតជាមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ពិតប្រាកដមែន ប៉ុន្តែខុនដូខាងលើនេះ មិនមែនជាទីតាំងដែលអាជ្ញាធរបិទ មានការពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ឬកន្លែងធ្វើចត្តាឡ័ស័កនោះទេ គឺវីឡាF22 ដែលនៅជិតនិង ខុនដូ នេះប៉ុណ្ណោះ ហើយចំពោះវីឡា F22 ខាងលើនេះ ត្រូវបានអាជ្ញាធរបិទមិនអោយមានការចេញចូលនោះទេ។

ហើយបច្ចុប្បន្នជនជាតិចិនប្រុសស្រី៨នាក់ និងអ្នករត់តាក់ស៊ី ០២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ ខេត្តកោះកុង ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្រោយពីធ្វើដំណើរចេញពីភ្នំពេញ និងក្រោយពីទទួលបានព័ត៌មានពីវត្តមានរបស់ជនជាតិចិនពុំមានឯកសារសម្គាល់ខ្លួន ។

អាស័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close