លោក ប៉ូវ វណ្ណឌី ស្នងការងចរាចរណ៍ខេត្តបាត់ដំបង ហាក់គ្មានសមត្ថភាព ឃាត់រថយន្តល្មើសច្បាប់ សង្ស័យត្រូវថ្នាំសន្តំទេដឹង?
បាត់ដំបង៖ក្រោយមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋថា មេចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបងមួយណា ក៍ដូចមួយណា ទើប លោក ប៉ូវ វណ្ណឌីស្នងការរងភ្ញាក់រលឹក ចុះឃាត់រថយន្តស្ងាត់ក្រុងបាន១ថ្ងៃ បន្ទាប់មកមានរថយន្តខ្នាតយក្ស និងរថយន្តដឹកសំពីងសំពោងគ្មានសណ្តាប់ធ្នាប់បន្តចូលក្នុងក្រុងដូចភ្លៀងរលឹម។
យោងតាមការបកស្រាយរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានលើកឡើងថា៖រថយន្តតូច ធំដឹកទំនិញខុសបច្ចេកទេសមិនអនុញ្ញាតអោយបើកបរចូលក្នុងក្រុងឡើយ។
ផ្ទុយទៅវិញបន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ធ្វើការឃាត់រថយន្តជាច្រើនគ្រឿងកាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ថ្ងៃទី២៧ ខែគុម្ភះ ឆ្នាំ២០២១ រំលងបានតែ១ថ្ងៃ បែរជាមានរថយន្តធន់ធំ និងរថយន្តដឹកសំពីងសំពោងនៅតែហ៊ានបើកចូលក្នុងក្រុងដដែលហាក់មិនខ្លាចសមត្ថកិច្ច។
ដោយឡែកប្រជាពលមួយចំនួនធំខ្សឹមខ្សៀវគ្នាតាមតុកាហ្វេថា៖ពួកគាត់ខំតែត្រេកអរនិងសសើរស្នាដៃឆ្នើមរបស់លោកស្នងការរងដោយសារការធ្វើដំណើរតាមដងផ្លូវចាប់ពីចំណុចផ្លូវវៀងក្រុងស្តុបបាណន់រហូតទៅដល់រូបសំណាកព្រះនរាយងាយស្រួលធ្វើដំណើរតែលទ្ធផលចុងក្រោយក្រុមឈ្មួញនិងតៃកុងរថយន្តបន្តបើកដឹកំនិញចូលក្រុងបាត់ដំបងដដែល។
សូមបញ្ជាក់ថា៖គ្រប់រូបភាពនិងសកម្មភាពរថយន្តល្មើសច្បាប់របស់ភ្នាក់ងារ TNN គឺជារូបភាពថ្មី ក្តៅៗ កាលពីព្រឹកថ្ងៃទី៤ ខែមិនាឆ្នាំ២០២១ មិនមែនជារូបភាពចាស់ ដូចលោក ប៉ូវ វណ្ណឌី បកស្រាយជូនអ្នកសារព័ត៌មាន ដទៃទៀតឡើយ៕
ដោយ ៖សុខ កុសល