សូមអានលម្អិត សេចក្ដីជូនដំណឹង ១១ច្បាប់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាយប់ថ្ងៃ៣​ ខែ​មិនា​ ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តព្រះសីហនុ​ បានចេញសេចក្តីប្រកាសព័ត៍មានចំនួន១១ច្បាប់ខុសៗគ្នា ជូនដំណឹងដល់សាធារណជន ដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកបើកបររថយន្ត និងម៉ូតូឡំប្រឺតាកង់បី ដែលបានដឹកភ្ញៀវ រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ (ដូចក្នុងសេចក្តីជូនដំណឹង) អញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។

ដោយឡែកសម្រាប់នៅខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕
(សូមអានលិខិតទាំងអស់នៅខាងក្រោម)៖

អត្ថបទដែលជាប់ទាក់ទង
Open

Close