បាត់ដំបង៖គ្រោះធម្មជាតិមានភ្លៀងលាយខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងបណ្តាលអោយខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋអស់ចំនួន៤០ខ្នង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែគុម្ភះ ឆ្នាំ២០២១ ស្ថិតក្នុងឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹកនិងឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
គ្រោះធម្មជាតិដែលបានកើតឡើងក្នុងស្រុកខាងលើមិនមានប្រជាពលរដ្ឋណាម្នាក់រងបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចកំពុងប្រកាសអោយប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុករុក្ខគីរីនិងស្រុកមួយចំនួនទៀតត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាអោយបានខ្ពស់ជៀសវាងកុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
ដោយ ៖ សុខ កុសល