រឿងអី? កូនចៅផ្តិតមេដៃ ប្តឹងលោកអធិការ ទៅក្រសួងមហាផ្ទៃ!

កណ្តាល៖ វីវរហើយ  លោកវរៈសេនីយ៍ឯក ស៊ីម ឃាង អធិការស្រុកកោះធំ ត្រូវបាន មន្រ្តីនគរបាលដែលស្ថិតនៅក្រោមបង្គាប់នាំគ្នាផ្តិតមេដៃប្តឹងទៅ កាន់ក្រសួងមហាផ្ទៃដោយធ្វើការ បកអាក្រាត រឿងពុករលួយនិងបក្ខពួកនិយម និងមិនយកចិត្ត ទុកដាក់បម្រើការងារដោយរវល់តែដើរផឹកស៊ី។

នេះបើយោងតាមពាក្យបណ្ដឹងដែល ព័ត៌មានក្នុងស្រុកយើង ទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។ពាក្យបណ្តឹងបានលើកឡើងថា ចាប់តាំងពីលោក ស៊ីម ឃាង ឡើងកាន់តំណែងជាអធិការស្រុក កោះធំ ចាប់ពីឆ្នាំ ២០១៧ មកគឺលោក បានធ្វើឲ្យមន្រ្តីនគរបាលនៅក្នុងអធិការដ្ឋានស្រុកកោះធំមានការបែកបាក់សាមគ្គីផ្ទៃក្នុងដោយសារ តែលោកប្រកាន់យកបក្ខពួកនិយមហើយថែមទាំងអួតអាងថាលោកមានខ្សែខ្នងធំៗ ចាំជួយលោកពីក្រោយទៀត។

តាមពាក្យបណ្តឹងថាមួយថ្ងៃៗ លោកអធិការចេះ តែដើរផឹកស៊ីច្រៀងខារ៉ាអូខេ ដោយមិនយកចិត្តទុកដាក់ ក្នុងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋរស់ នៅក្នុងមូលដ្ឋានឡើយ ជាហេតុធ្វើ ឲ្យកើតមានបទល្មើសជាច្រើន ជាបន្តបន្ទាប់ដូចជាអំពើចោរកម្ម លួច ឆក់ ក្រុមក្មេងទំនើង ដើរ បង្ករចលាចល អសន្តិសុខ ព្រមទាំងមានការចែកចាយគ្រឿងញៀនពេញស្រុកព្រមជាមួយនឹងល្បែង ស៊ីសងស្ទើរគ្រប់ប្រភេទ។

ក្នុងនោះដែរ លោកអធិការ ក៏បានជម្រិតទារប្រាក់ពីមន្រ្តីណាដែលចង់ឡើងតួនាទី ឡើងសក្តិ ដើរប្រមូលលុយពី មុខសញ្ញាបើកលេងល្បែងស៊ីសង បង្ខំឲ្យប្រជាពលរដ្ឋដែលជា ម្ចាស់ហាងផឹកស៊ី និងផ្ទះសំណាក់ យកលុយថ្លៃការពារឲ្យខ្លួន ជាដើម។ជុំវិញករណីនេះ ក្រុមមន្រ្តីក្រោមបង្គាប់ទាំងនោះបានស្នើ ដល់ ក្រសួងមហាផ្ទៃ សូមជួយពិនិត្យ មើលផង។

ជុំវិញករណីបណ្ដឹងនេះ  អ្នកព័ត៌មានយើង នៅមិនទាន់សុំបំភ្លឺពី លោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំបានឡើយ ដោយទូរស័ព្ទចូលហើយ តែមិនទទួល៕

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close