លោក ឃិត ឈឿន ពិតជាគោរពតាមសន្យាមែន!

អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី លោក ឃិត ឈឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរ និងមានប្រសាន៍យ៉ាងខ្លីថា ក្នុងនាមលោកជាប្រជាជនកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព សូមថ្លែងអំណរគុណ ដោយស្មោះចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ និងការពារសុវតិភាពជូនប្រជាជន។

លោកសូមជូនបាច់ផ្កាថ្លែងអំណរគុណ ចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញភារៈកិច្ចការពារសុខសុវត្តិភាពជូនប្រជាជននិងឧបត្ថម្ភថិវិកា៤លានរៀល ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត និងមានស្នាដៃទប់ស្កាត់បង្ក្រាបទាន់ពេលវេលា ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរចូលប្លន់ និងជំរិតទារប្រាក់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ។

កន្លងមក លោកតែងតែជួយដល់សង្គម ផ្ដល់នូវថវិកាដល់កាកបាទក្រហម ក៏ដូចជាគ្រឿងឧបភោគ-បរិភោគ ដល់ជនខ្វះខាត សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ មិនតែប៉ុណ្ណោះ លោកមានកសាងសាលារៀន មន្ទីរបក្ស កសាងប៉ុស្ដិ៍នគរបាល កសាងកុដិ៍ ជីកស្រះទឹក សាងសង់របងសាលារៀន និងបង្គន់អនាម័យ កសាងផ្លូវថ្នល់ ផ្លូវបេតុង និងសមទ្ធិផលជាច្រើនទៀត។ល។

លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់លោកអគ្គនាយក ដែលបានគ្រាំទ្រលើកទឹកចិត្តដល់កងកម្លាំង សូមលោកមានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច៕

អត្ថបទដែលជាប់ទាក់ទង
Open

Close