ជនសង្ស័យ៥នាក់ ត្រូវចាប់បញ្ជូនទៅតុលាការ ក្រោយលួចចូលកាប់ឈើ ក្នុងតំបន់ហាមឃាត់

មណ្ឌលគិរី ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានរដ្ឋបាលព្រៃឈើមណ្ឌលគិរីបញ្ជូនទៅកាន់តុលាការ នាល្ងាចថ្ងៃទី០១ មីនា ២០២១ ក្រោយឃាត់ខ្លួនពួកគេ កាលពីថ្ងៃទី២៧ កុម្ភៈ ២០២១ ក្នុងករណីបទល្មើសធនធានធម្មជាតិ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ នេះបានលួចចូលទៅកាប់ឈើក្នុងទីតាំងស្ថានីយ៏ដាំឈើសហការដៃគូរវាងក្រសួងកសិកម្ម ជាមួយក្រុមហ៊ុន ណេងណា ក្នុងភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែក ហើយត្រូវបានកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនឃាត់ខ្លួន និងប្រគល់ឲ្យជំនាញតែម្ដង។

ប្រភពបានបន្តថា ដោយមានកិច្ចសហការល្អរវាង ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និង ក្រុមហ៊ុន ជុំវិញ ការ រឹតបន្តឹង ទប់ស្កាត់ និងការពារធនធានធម្មជាតិ មន្ត្រីរដ្ឋបាលព្រៃឈើ បង្ក្រាបបានបទល្មើស ជាបន្តបន្ទាប់ជាក់ស្ដែង ករណីខាងលើ។

ជំនាញឃាត់បានគោយន្តកន្រៃ្តចំនួន៤គ្រឿង រណាយន្ត២គ្រឿង ឈើប្រណិតធ្នង់ចំនួន១៨៩ដុំ។

ជនសង្ស័យចំនួន០៥នាក់

១ ឈ្មោះ វង្ស ពឹង អាយុ៣៤ឆ្នាំ ជនជាតិមិល ។

២ វង្ស ប៉ែត អាយុ៣២ឆ្នាំ ជនជាតិមិល ។

៣ ឆាន ពន្លឺ អាយុ១៦ឆ្នាំ ជនជាតិមិល។

៤ អែត ឈ្លែវ អាយុ៣៨ឆ្នាំ ជនជាតិមិល ។

៥ ឆាន ថី អាយុ២៥ឆ្នាំ។

អ្នកទាំងអស់គ្នា រស់នៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះហើយវត្ថុតាងផ្ញើទុកនៅក្រុមហ៊ុនជាបណ្តោះអាសន្នសិន។

ដោយ៖ ចិន្តា

អត្ថបទដែលជាប់ទាក់ទង
Open

Close