បាត់ដំបង៖ជនសង្ស័យម្នាក់ឈ្មោះនាក់ ចន្ធូ ហៅ (ធូ)បានធ្វើសកម្មភាពលួចកាច់សោរក ម៉ូតូកាលពីថ្ងៃទី៨ ខែគុម្ភះ ឆ្នាំ២០២១ ចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ពេលនេះសម្ថកិច្ចឃាត់ខ្លួនបានហើយ។
ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយស្នងការនគរបាលខេត្តកំពតក្រោមបទបញ្ជារបស់លោកកឺ ប៊ុនណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។
លោកវរៈសេនីយ៍ឯកឈឿង គឹមសុង ប្រធានការិយល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ភ្នាក់ងារTNNយើងថា៖ជនសង្ស័យខាងលើ មានទីលំនៅក្នុងភូមិទូកមាស ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែគុម្ភះ ឆ្នាំ២០២១។
លោកប្រធានបានបន្តថា៖ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ ទើបត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖សុខ កុសល