ជនបំពុលសង្គម បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា “មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ម្នាក់​ ធ្លាក់​ខ្លួន​ពិការ​ក្រោយ​ពី​ចាក់​វ៉ាក់​សាំង​ចិន​”

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ នាពេលថ្មីៗនេះមានការផ្សព្វផ្សាយដោយចេតនាទុច្ចរិត នូវព័ត៌មានមិនពិតក្នុងគណនីហ្វេសប៊ុកមួយ ដោយបានធ្វើការបង្ហោះព័ត៌មានក្លែងក្លាយថា “មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ម្នាក់​ ធ្លាក់​ខ្លួន​ពិការ​ក្រោយ​ពី​ចាក់​វ៉ាក់​សាំង​ចិន​” ក្នុងគោលបំណងបង្កឱ្យមានភាពចលាចលក្នុងប្រទេស តែតាមការពិតរូបភាពដែលបានយកមកបង្ហោះនោះគឺជារូបភាពដែលថ្នាក់ដឹកនាំនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បាននាំយកថវិកានិងសម្ភារៈមួយចំនួនទៅចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍ត្រី ជា ឧ ត្ត ម ដែលមានជំងឺ គៀបសរសៃប្រាសាទឆ្អឹងខ្នង។

ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះលោកឧត្តមសេនីយ៍ត្រី ជា ឧ ត្ត ម បានធ្វើការបដិសេធនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយជាមួយគ្នានេះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក៏បានធ្វើការបដិសេធខ្លឹមសារដែលបានបង្ហោះខាងលើផងដែរ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនយកមកបង្ហោះ ឬចែកចាយ ទោះជាចេតនា ឬអចេតនាក្ដី ព្រោះលោកអ្នកអាចប្រឈមនឹងច្បាប់នូវរាល់ការផ្សព្វផ្សាយក្លែងបន្លំណាដែលបង្កឱ្យមានភាពចលាចលដល់សង្គម៕

អត្ថបទដែលជាប់ទាក់ទង
Open

Close