ភ្នំពេញ៖ នាថ្ងៃសៅរ៍ទី២៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៩:០០ព្រឹក លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅតំណាង លោក ចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសាររងគ្រោះអគ្គិភ័យចំនួន ០១គ្រួសារ នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង កាលពីថ្ងៃទី២៦ កុម្ភៈ ២០២១។
ក្នុងនោះ បានឧបត្ថម្ភ អង្ករចំនួន៥០គក្រ មី២កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ស្ករស២គីឡូក្រាម តែ៥កញ្ចប់ ត្រីខកំប៉ុង១០កំប៉ុង សម្ភារ:ផ្ទះបាយ១៤មុខ និងថវិកា២០០,០០០រៀល។