ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ២៧ ខែគុម្ភះ ឆ្នាំ២០២១ លោក ប៉ូវ វណ្ណឌី ស្នងការងផែនការងារចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ចុះឃាត់រថយន្តដឹកទំនិញធន់ធំនិងរថយន្តដឹកសំពីងសំពោងជាច្រើនគ្រឿងក្រោយមានការរិះគន់ ពី ហាជនយ៉ាងចាស់ដៃបន្ទាប់ពីលោកបានចូលកាន់មុខតំណែងថ្មី។
ការអនុវត្តន៍ច្បាប់កាលពីព្រឹកមិញនេះប្រជាពលរដ្ឋបានសង្កេតឃើញថាផ្លូវនៅម្តុំភូមិទួលតាឯក ក្រុងបាត់ដំបង និងខាងត្បូងរង្វង់មូលរូបសំណាកព្រះនរាយ ដៃប្រាំបីមានភាពទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ។
លោកចាន់ សុធី ប្រធានការិយាល័យចរាចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ភ្នាក់ងារ TNN យើងថា៖ រថយន្តដែលកម្លាំងនគរបាលជំនាញឃាត់បានទាំងតូច ទាំងធំ មានចំនួន១៣គ្រឿង បញ្ជូនទៅការិយាល័យចរាចរណ៍ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមផ្លូវច្បាប់។
ដោយឡែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោក អ៊ិម កុសល បានលើកឡើងថា៖ការឃាត់រថយន្តល្មើសច្បាប់នឹងអនុវត្តន៍បន្តប្រសិនបើអ្នកបើកបរមិនរាងចាល៕ ដោយ ៖ សុខ កុសល