យកដងចប វាយសម្លាប់ឪពុក និងសាច់ញាតិ របួសច្រើននាក់ ប៉ូលិស ចាប់បានហើយ!

ខេត្តតាកែវ៖ យោងតាមអធិការដ្ឋាននគរបាលស្រុកគិរីវង់ នៅល្ងាចថ្ងៃទី ២៦ កុម្ភៈ ២០២១ថា ជនសង្ស័យ វាយសម្លាប់ឪពុក នៅខេត្តតាកែវ  ប៉ូលិស ឃាត់ខ្លួនបានហើយ!

សមត្ថកិច្ចថា នៅវេលាម៉ោង១៣ និង១០នាទីថ្ងៃសុក្រ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌ពី បងប្អូនប្រជាពលរដ្ឋ ថាមានករណីហិង្សា ១ករណីកើតឡើង លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុកបានដឹកនាំកម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលតាអូរ និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរខេត្តតាកែវ និងមានការសម្រប សម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុៈបង្រ្កាប និងចាប់ជនសង្ស័យម្នាក់ ឈ្មោៈ សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីកន្លែងកំណើតភូមិ ស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងករណីហឹង្សាដោយចេតនា ដោយជនសង្ស័យបានយកដងចបប្រវែង១.៤០ម៉ែត្រ និងដែកជើងព្យួរខោអាវ ប្រវែង១.៣០ម៉ែត្របាន វាយទៅលើជនរងគ្រោះមានដូចខាងក្រោម៖

ជនរងគ្រោៈទី១ ឈ្មោះ សេន ញ៉ាត អាយុ៧៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) រងរបួសបែកក្បាលផ្នែកខាងក្រោយ(ស្លាប់នៅនឹងកន្លែង)។

ជនរងគ្រោៈ ទី២.ឈ្មោះ ប៊ុត ផាត ភេទប្រុស អាយុ៦៦ឆ្នាំ របួសដៃស្តាំដាច់ចេញឈាម ។

ជនរងគ្រោះទី៣ ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ៦៧ឆ្នាំ ជាជនពិការជើងត្រូវត្រគាកខាងស្តាំជាំខ្មៅ។ ជនរង

គ្រោះទី៤ ឈ្មោះ ឈុយ ឆេន ភេទប្រុស អាយុ៥៦ឆ្នាំ វាយបំផ្លាញទ្រព្យសម្បត្តិ(ផ្ទះ)។

មូលហេតុ ទាស់ពាក្យសំដីជាមួយឪពុក គួបផ្សំនិងផឹកស្រាស្រវឹងបាត់បង់សតិ ។
សូមបញ្ជាក់ថា ជនសង្ស័យ សេន រ៉ាន់ (ជាកូនបង្កើតជនរងគ្រោៈសេន ញ៉ាត ) ។

ករណីនេៈសមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅកានស្នងការដ្ឋានខេត្តតាកែវ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close