ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក គង់ សាមឿន ប្រធានក្រុមប្រឹក្សា និងដោយបានការអញ្ជើញចូលរួមពីគណៈអភិបាលក្រុង នាយក-នាយករងរដ្ឋបាល កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានការិយាល័យអង្គភាពទាំង១៣ ចំណុះរដ្ឋបាលក្រុង តំណាងក្រុមហ៊ុន KSWM និងសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
– ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាក្រុង។
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុង។
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើននៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង បញ្ហា
ប្រឈម ដំណោះស្រាយប្រចាំខែកុម្ភៈ និងទិសដៅខែមីនាឆ្នាំ២០២១។
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការទាំង៤ របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ។
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើត និងការប្រព្រឹត្តទៅនៃក្រុមការងារកសាង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។
– ពិនិត្យ ពិភាក្សា និងគាំទ្រលើសេចក្តីព្រាងតារាងកែសម្រួលកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្នុងក្រុងព្រះសីហនុ។
– បញ្ហាផ្សេងៗ…៕